ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សូមចូលរួមអបអរសាទរឧកញ៉ា ហ៊ួរ ហាក់សេង ក្នុងឱកាសដែលលោកឧកញ៉ា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ជា «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីលះបង់ ដោយមិនខ្លាចនឿយហត់ដោយចំណាយទាំងពេលវេលា និងថវិការផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ាក្នុងការជួយជ្រោមជ្រែងរាល់សកម្មភាពមនុស្សធម៌ និងចូលរួមបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាកិច្ចការមនុស្សធម៌ជាច្រើន ដែលនេះសបញ្ជាក់ពីឆន្ទៈ និងការលះបង់ ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ និងជាឧត្តមប្រយោជន៍ជូនសាធារណៈជន និងប្រជាពលរដ្ឋកម្ពុជា។

នាឱកាស ប្រកបដោយក្ដីសោមនស្សរីករាយនេះ ខ្ញុំបាទ និងសមាជិក សមាជិកាទាំងអស់សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោកនិងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ អ្នកឧកញ៉ា ហ៊ួរ ហាក់សេង និង ក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យបន្ថែមទៀតដើម្បី ចូលរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យនិង សូមជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕