ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ហេង សៀ ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា ហេង សៀ ជាអគ្គនាយកក្រុមហ៊ុន ហេង ស្រេងហុង (HSH) ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់សេវាកម្មផ្គត់ផ្គង់កញ្ចក់ និងទ្វាររមូរគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ ការច្នៃប្រឌិត ឱ្យអតិថិជនក្នុងទីផ្សារកម្ពុជា និងបណ្តាលប្រទេសក្នុងតំបន់ ហើយលោកឧកញ៉ា ក៏ជាអគ្គនាយកក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក (CPG) ផងដែរ។
កន្លងមក លោកឧកញ៉ា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ លោកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈគ្រឿងឥស្សរិយយស និងប័ណ្ណថ្លែងអំណរគុណជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា៕