អ្នកជំនួញជើងចាស់ក្នុងវិស័យស្រូវអង្ករ ឧកញ៉ា ភួ ពុយ ឧបត្ថម្ភ ២ពាន់ដល្លារ និងប្រធានសភាពាណិជ្ជកម្មកម្ពុជាខេត្តបាត់ដំបង អ្នកឧកញ៉ា ភួ វាសនា បានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លារ ជូនដល់សមាគមមូលនិធិសម្តេចតេជោ ដេីម្បីអភិរឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដេីម្បីអភិរឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឧកញ៉ា ភួ ពុយ និងលោកជំទាវ អ្នកឧកញ៉ា ភួ វាសនា ដែលបានឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លារម្នាក់ ដើម្បីជួយទ្រទ្រង់សកម្មភាពរបស់សមាគមមូលនិធិសម្តេចតេជោ ដេីម្បីអភិរឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហៅកាត់ SME ។

នាឱកាស ខ្ញុំបាទ និងសមាជិក សមាជិកាទាំងអស់សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោកនិងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ ឧកញ៉ា និងអ្នកឧកញ៉ា សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យបន្ថែមទៀតដើម្បី ចូលរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យនិង សូមជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕