ឧកញ៉ា តេង ហឿង ផ្ញើសារអបអរសាទរ និងជូនពរ ឧកញ៉ា អុឹង សែ និងឧកញ៉ា តាំង វួចឡាយ ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា តេង ហឿង ស្ថាបនិកគម្រោង បុរី ហ្គោលដេន ផាក សូមផ្ញើសារអបអរសាទរ លោកឧកញ៉ា អុឹង សែ និងលោកជំទាវឧកញ៉ា តាំង វួចឡាយ ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា» តាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា អុឹង សែ និងលោកជំទាវ អ្នកឧកញ៉ា តាំង វួចឡាយ

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជាសក្ខីភាពឆ្លុះបង្ហាញ អំពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត របស់អ្នកឧកញ៉ា ទាំងទ្វេ ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។ ការប្រទាននេះពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកឧកញ៉ា និងក្រុមគ្រួសារ។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំបាទ និងក្រុមគ្រួសារ ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕