ឧកញ៉ា សំ បូទុម្ភ និងលោកជំទាវ សូមផ្ញើសារលិខិតអបអរសាទរជូនចំពោះឧកញ៉ា ឡេង ប្រុស ដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ តាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
យើងខ្ញុំពិតជាមានមោទនភាព និងសូមយកឱកាសដ៏ប្រសើរថ្លៃថ្លានេះសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនអ្នកឧកញ៉ា ឡេង ប្រុស និងមានជំនឿយ៉ាងមុតមាំថា គោរមងារ តួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមដែលអ្នកឧកញ៉ាទទួលបាននេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសជំរុញសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពជោគជ័យជានិច្ចនិរន្តរ៍។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំបាទក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕