អ្នក​​ឈ្លក់​វង្វេង​សម្ភារៈនិយម​ជ្រុល បើ​ដឹង​៥ចំណុច​នេះ ច្បាស់​ស្វាង​មុខ​ចែស

ជុំវិញ​ឧកញ៉ា

ដោយ​បាន​ឆ្លង​កាត់​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់ ឆ្នាំ១៩៩៧ វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០០៨ និង​កំពុងឆ្លងកាត់វិបត្តិពិភពលោក Covoid19 ​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​ចែក​រំលែក ៥ចំណុច​​ដល់​ពាណិជ្ជករ​វ័យ​ក្មេង​ជា​ច្រើន​ ដែល​កំពុង​ឈ្លក់​វង្វេង​នឹង​ភាព​ហ៊ឺហា ភាព​ឆើតឆាយ សម្ភារៈ​និយម​ជ្រុល​ហួស​ហេតុ ហើយ​យក​សំបក​ ឬ​ខោអាវ​ថ្លៃ​ជាង​ខ្លួន។ ឧកញ៉ា​បណ្ឌិត បាន​សរសេរ​​សារ​ចែក​រំលែក​លើ​​ផេក​ផ្លូវ​ការ​របស់​លោក ដោយ​ខ្លឹម​សារ​ទាំង៥​ចំណុច​​នោះ​រួម​មាន​ដូច​ខាង​ក្រោម។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

1. កុំចំណាយលើសពី ៩% នៃទ្រព្យសម្បត្តិសរុបទៅលើរថយន្តទំនើប និងប្រណិត១គ្រឿង ព្រោះយើងត្រូវការដើមទុនដើម្បីបង្កើនប្រាក់ចំណេញ និងពង្រីកអាជីវកម្ម!

2. កុំចំណាយលើសពី ១០% នៃទ្រព្យសម្បត្តិសរុបទៅលើផ្ទះនៅប្រចាំថ្ងៃ ព្រោះយើងនៅវ័យក្មេង ឱកាសរកលុយនៅមានច្រើន គួរទុកដើមទុនទាំងនោះទៅពង្រីក និងពង្រឹងអាជីវកម្ម!

3. កុំខ្ចីធនាគារលើសពី ៣០% នៃទ្រព្យសម្បត្តិសរុប ព្រោះបើបំណុលក្រោម ៣០% គឺយើងអាចគ្រប់គ្រងបាន ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ!

4. បើកក្រុមហ៊ុនរកសុី គឺដើម្បីប្រាក់ចំណេញ មិនមែនដើម្បីអួតប្រាប់គេថា ខ្លួនជាម្ចាស់អាជីវកម្ម ចេះរកស៊ី​មិនមែនទំនេរទេ ព្រោះបើបើកមកដើម្បីតែខាត កុំបើកល្អជាង!

5. បើអ្នកមានលុយពិត នោះធ្វើអ្វី ទិញអ្វី ប្រើរបស់ប្រណិតអ្វី គឺសុទ្ឋតែសមទាំងអស់ តែបើភាពមានបាននៅមានកំរិត នោះសូមទុកលុយរកស៊ី​ទៅវាល្អជាងហឺហាតែសំបកក្រៅ!

បណ្ឌិត គីម ហ៊ាង៕

សម្រួល​អត្ថបទ​ដោយ៖ កូន​ចៅ​ឧកញ៉ា
ប្រភព៖ឧកញ៉ា​បណ្ឌិត គីម ហ៊ាង