បុរី ឡេង ណាវ៉ាត្រា បានចាប់ផ្តើមប្រគល់ប័ណ្ណរឹងគម្រោងទី១ បន្ទាយស្រី ស្ថិតនៅខេត្តសៀមរាប ជាង ២ម៉ឺនប្លង់ជូនអតិថិជនរបស់ខ្លួនចាប់ពីថ្ងៃនេះតទៅហើយ។
ម្ចាស់គម្រោងទី១ បន្ទាយស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃចន្ទ ទី២១ ខែសីហានេះបានចេញមកជូនដំណឺងដល់អតិថិជនយ៉ាងដូច្នេះថា៖ គោរពជំរាបជូនដំណឹងដល់បងប្អូនអតិថិជនចំពោះប័ណ្ណរឹង គម្រោងទី១ បន្ទាយស្រីជាង ២ម៉ឺនប្លង់ ចាប់ផ្ដើមប្រគល់ ជូនអតិថិជនចាប់ពីពេលនេះតទៅហើយ។

ជាមួយគ្នានេះ សម្រាប់ការយឺតយ៉ាវអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏សូមអំពាវនាវចំពោះអតិថិជននៅគម្រោងផ្សេងទៀត មេត្តាខន្តីអភ័យទោស ហើយបុរី នឹងប្រគល់ជូនបន្តបន្ទាប់ទៀតនៅពេលក្រោយ។
សូមជម្រាបជូនថា គម្រោងទី១ ខេត្តសៀមរាប ស្រុកបន្ទាយស្រីនេះ បុរីឡេង ណាវ៉ាត្រា ដាក់បង់រំលស់មួយខែ ៣០ដុល្លារប៉ុណ្ណោះ ហើយអាចចូលសង់ផ្ទះបានភ្លាមៗកម្មសិទ្ធិប្លង់រឹងថែមទៀតផង៕


















