ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា តុល លន ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា តុល លន ត្រូវបានគេស្គាល់ថា ជាស្ថាបនិក បុរី លន ស៊ីធី ដែលជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំមួយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដី ៦៦ហិកតា ក្រោមទុនវិនិយោគរហូតដល់ជាង ១០០លានដុល្លារអាមេរិក។ គម្រោងក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន របស់អ្នកឧកញ៉ា តុល លន នៅខេត្តព្រះសីហនុ បានធ្វើពិធីសម្ពោធបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមជាកិត្តិយសពី អ្នកឧកញ៉ា លី យ៉ុងផាត់ ផងដែរ៕


