អ្នកឧកញ៉ា ហេង សៀ ថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសលោកទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហេង សៀ អគ្គនាយក​ក្រុមហ៊ុន ហេង ស្រេងហុង (HSH) និង​ជា​សមាជិក​សភាពាណិជ្ជកម្មកម្ពុជា សូមអនុញ្ញាតសម្តែងនូវសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមសម្ដែងនូវអំណរអរគុណ​យ៉ាងជ្រាលជ្រៅ​បំផុត ចំពោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបាន​ផ្ញើ​លិខិតអបអរសាទរ​ដ៏មាន​អត្ថន័យយ៉ាងជ្រាលជ្រៅបំផុត​ដល់​លោក ក្នុង​ឱកាសដែល​លោក​​​ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ហេង សៀ ​សូមយកឱកាសនេះ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ​អ្នកឧកញ៉ាប្រធាន ដែលតែងតែយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ​សភាពាណិជ្ជកម្មកម្ពុជា ឱ្យសម្រេចបាន​នូវសមិទ្ធផលយ៉ាងច្រើន និងជោគជ័យយ៉ាងត្រចះត្រចង់ ទាំងក្នុង​ប្រទេស និងនៅលើឆាកអន្តរជាតិ ព្រមទាំងការលើក​ស្ទួយវិស័យឯកជន និងការកៀរគរការវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យ​ប្រទេស​ជាតិមានការរីកចម្រើន និងប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គល និងវិបុលភាព ដែលស្ថិត​នៅក្រោមម្លប់នៃសន្តិភាព។

ជាថ្មីម្ដងទៀត អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ​ ព្រមទាំងក្រុមគ្រួសារ សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិ​ក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំ ជូនដល់ អ្នកឧកញ៉ាប្រធាន និងលោកជំទាវ ជាទីគោរពដ៏​ខ្ពង់ខ្ពស់ ព្រមទាំងបុត្រាបុត្រី ជាទីស្រលាញ់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា សូម​ប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា ឱ្យកាន់តែរីកចម្រើន និងសម្រេចសទ្ធិផលថ្មីៗថែម​ទៀត៕