ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មុននេះបន្តិច បានសរសេរលើផេកផ្លូវការរបស់លោកឧកញ៉ាថា ក្នុងកាលៈទេសៈរស់នៅលើប្រទេសក្រីក្រ អ្នកមានទ្រព្យទាំងឡាយ មិនគូរបង្ហោះបង្អួតគេឡើយ បើមានលុយចង់ទិញអីទិញទៅ កុំបង្ហោះបង្អួតគេឯង ឬយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្មតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងដើម្បីបង្កើតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើងព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ ។
ផេកផ្លូវការរបស់លោកឧកញ៉ា បានសរសេររៀបរាប់បែបនេះថា (នៅក្នុងគ្រាដ៏សែនមហាវិនាសកម្មដោយសារតែជំងឺឆ្លងកូរ៉ូណា កូវីដ-១៩ដ៏មហាប្រលៃនៅលើភពផែនដីយើងនេះក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ដូច្នេះហើយខ្ញុំសូមអភ័យទោសមុននិងនិយាយ ក្រែងលោមានអារម្មណ៍មិនល្អដល់ប្រីយមិត្តនៅក្នុងបណ្ដាញសង្គមfbនេះ។
ខ្ញុំសុំចិត្តសុំថ្លើមអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នា និយាយរឿងមិនល្អ បង្ហោះបង្អួតទ្រព្យសម្បត្តិ ឡានវីឡា លុយកាក់ មាសពេជ្រ និងរឿងដែលមិនសមរម្យមួយចំនួនទៀតបង្ហោះតាមបណ្តាញសង្គមfbសូមមេត្តាឈប់បង្ហោះទៀតទៅ ព្រោះអីយើងត្រូវដឹងថាមិនមែនមើលឃើញតែនៅក្នុងប្រទេសយេីងទេគឺគេមើលឃើញទូទាំងពិភពលោក មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយរក្សាវាទុកទៅចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ មិនចាំបាច់បង្អួតប្រាប់គេឯងទេបើខ្លួនពិតជាស្រឡាញ់ដល់ប្រជាជនក្រីក្រមែន គួរណាតែយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្មតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងដើម្បីបង្កើតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយើងព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ ។)