ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ជូនឧកញ៉ា តេង ហឿង កាលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា តេង ហឿង បច្ចុប្បន្ន មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន តេងឡាយ គ្រុប ។ ក្នុងនាមជាអ្នកជំនួញមួយរូបនៅកម្ពុជា កន្លងមក អ្នកឧកញ៉ា តេង ហឿង តែងតែបរិច្ចាគធនធាន ទ្រព្យធន និងកម្លាំងកាយចិត្ត ជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពជួយសង្គម និងមនុស្សធម៌ ជាហូរហែ ៕