អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ ស្ថាបនិកក្រុមហ៊ុន K.T Cement Kampongspeu Co., Ltd និងក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា សូមគោរពថ្លែងអំណរគុណ និងសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងចំពោះ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា និងលោកឧកញ៉ាៗ ដែលស្រលាញ់រាប់អាន ផ្ដល់កិត្តិយសផ្ញើសារអបអរសាទរ ក្នុងឱកាសដែលលោកឧកញ៉ា ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។
ជាថ្មីម្ដងទៀត អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាអភិបាលប្រោះព្រំ ជូនដល់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងបងប្អូនទាំងអស់ជាទីគោរពស្រលាញ់ សូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមគោរពជូនពរឱ្យកាន់តែរីកចម្រើន និងសម្រេចសមិទ្ធិផលថ្មីៗថែមទៀត៕