ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុន បុរី ភ្នំពេញថ្មី ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ប៊ុន ហៃ បានវិនិយោគលើក្រុមហ៊ុនសំណង់លំនៅឋានដ៏ប្រណិត ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានកេរ្ត៍ឈ្មោះល្បីល្បាញមួយក្នុងចំណោមបុរីធំៗនៅកម្ពុជា។ លោកឧកញ៉ា ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ បានសាងភាពជោគជ័យ និងល្បីល្បាញមួយដ៏អស្ចារ្យ តាមរយៈ បុរី ភ្នំពេញថ្មី ហើយលោកក៏មានតួនាទីជា អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរ៕



