ឧកញ៉ា លី ហុង អគ្គនាយកក្រុមហ៊ុន បុរីអង្គរ ផាលេស ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា “អ្នកឧកញ៉ា”

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា​ «អ្នកឧកញ៉ា» ដល់ ឧកញ៉ា លី ហុង អគ្គនាយក្រុមហ៊ុន បុរីអង្គរ ផាលេស កាលពី​​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីមានតួនាទីជាអគ្គនាយកនៃ ក្រុមហ៊ុន បុរីអង្គរ ផាលេស ដែលជាក្រុមហ៊ុន វិនិយោគលើការសាងសង់ និងអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ អ្នកឧកញ៉ា លី ហុង ក៏ជាប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តេង ឡាយ ឡូជីស្ទិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន អង្គរ ផាលេស ឌីវេឡុបមិន ឯ.ក ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ សមាគមឧកញ៉ាកម្ពុជា ។

នៅក្នុង សមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះ ក៏មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល ក្នុងចំណោមសមាជិកក្រុមប្រឹក្សាភិបាលទាំង ៣២រូប ផងដែរ។ ក្នុងនាមជាអ្នកជំនួញចាស់វស្សាមួយរូប អ្នកឧកញ៉ា លី ហុង និងក្រុមគ្រួសារ ត្រូវបានគេកត់សម្គាល់ថា តែងតែមានវត្តមានក្នុងបញ្ជីរាយនាមសប្បុរសជន ចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ និងកម្លាំងកាយ ចិត្ត លើគ្រប់សកម្មភាពជួយសង្គម និងសប្បុរធម៌ ជាមួយរាជរដ្ឋាភិបាល ៕