ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ លោក ស៊ីវ ថា ជា «ឧកញ៉ា» នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ីវ ថា ហៅ នាគខៀវ ត្រូវបានគេស្គាល់ថា ជាស្ថាបនិកចម្ការនាគខៀវបឹងកេត។ កន្លងមកលោកឧកញ៉ា និងលោកស្រី ហេង ដានី តែងតែចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ជូនដល់រាជរដ្ឋាភិបាល សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារសង្គម និងសប្បុរសធម៌នានាដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិ៕
