ឧកញ៉ា ឈាង សុវណ្ណរតនៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប (RTNK Group) នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកសម្ពោធជាផ្លូវការ ភោជនីយដ្ឋាន ប្រ៊ូវផាក (BREW Park Restaurant) ដែលជាសមាជិកថ្មី នៃបុត្រសម្ព័ន្ធ ក្រុមហ៊ុន អ ធី អិន ខេ គ្រុប នៅស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ។

ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ នៅបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនេះមានភោជនីយដ្ឋានថ្មីមួយទៀត ដែលមានលក់ម្ហូបអាហារ ដូចជា គុយទាវ បាយ មី រួមទាំងភេសជ្ជៈជាច្រើនមុខទៀត។ ភោជនីយដ្ឋាន ប្រ៊ូវផាក ជាហាងមួយមានបរិយាកាសល្អ និងមានបន្ទប់ VIP សម្រាប់ការប្រជុំផងដែរ។ ការសម្ពោធភោជនីយដ្ឋានថ្មីនេះ ជាសេវាកម្មបន្ថែមទៀត ដើម្បីផ្តល់ជូនអតិថិជន ដែលចូលមកចាក់ប្រេងឥន្ទនៈនៅស្ថានីយ PTT ព្រែកហូរ។

ដើម្បីអបអរសាទរ ការបើកសម្ពោធជាផ្លូវការ ភោជនីយដ្ឋាន ប្រ៊ូវផាក នៅថ្ងៃទី០១ ខែកញ្ញានេះ ពីប្រ៊ូវផាក មានប្រម៉ូសិនពិសេស ទិញ១ បាន២ គឺរាល់ការជាវ ម្ហូប ១មុខ នឹងទទួលបាន ភេសជ្ជៈភ្លាមៗមួយកែវ។ ប្រម៉ូសិន នេះ មានរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃ ០១ កញ្ញា រហូតដល់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣។
សូមជម្រាបថា នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុន អ ធី អិន ខេ គ្រុប ខាងផ្នែកម្ហូបអាហារ Food & Beverage ក្រោមការគ្រប់គ្រងដោយលោកឧកញ៉ា ឈាង សុវណ្ណរតនៈ នឹងមានបង្កើតសាខាថ្មីបន្ថែមទៀត៕











