ឧកញ៉ា យឹម តាស្រង់ សូមគោរពអបអរសាទរ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា យឹម តាស្រង់ និងភរិយា សូមគោរពអបអរសាទរដោយស្មោះ ជូន​ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ ដ៏ឧត្តុង្គ​ឧត្តម​ខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ម្ចាស់ប្រេនក្រុមហ៊ុន EEw9 បានបន្ថែមថា ឯកឧត្ដមនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារ​ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់​បំផុត ជា «សម្តេចមហាបវរធិបតី» ហើយការផ្តល់គោរមងារនេះទៀតសោត ពិតជាស័ក្តិសមខ្លាំង សម្រាប់មុខតំណែងដ៏​ខ្ពស់បំផុត ក្នុងប្រទេសកម្ពុជា ដែលប្រកាន់យករបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ។ គោរមងារនេះ ពិត​ស័ក្តិសម​បំផុតចំពោះសម្តេច ដែលជាប្រមុខរាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹង​ដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។

ជាថ្មីម្ដងទៀត ខ្ញុំបាទ និងក្រុមគ្រួសារ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕