ឧកញ៉ា សុន ដារ៉ាវុធ សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សុន ដារ៉ាវុធ និងលោកជំទាវ ម៉េង ស៊ីដែន សូមអបអរសាទរ​ដោយ​ស្មោះ ជូន​ចំពោះ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់​គោរមងារ ដ៏ឧត្តុង្គ​ឧត្តម​ខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សុន ដារ៉ាវុធ បាន​បន្ថែម​ថា នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជា​ស័ក្តិសមបំផុត ចំពោះការទទួលបាន​នូវគោរមងារ​ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់​បំផុត ជា «សម្តេចមហាបវរធិបតី» ហើយ ការផ្តល់​គោរមងារនេះពិតជា​ស័ក្តិសម​បំផុត​ សម្រាប់មុខតំណែងដ៏​ខ្ពស់បំផុត ក្នុងប្រទេសកម្ពុជា ដែលប្រកាន់​យករបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ។ គោរមងារនេះ ពិត​ស័ក្តិសម​បំផុតចំពោះសម្តេច ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ពោរពេញទៅដោយសមត្ថភាពដ៏ខ្ពង់ខ្ពស់ ចំណេះដឹង​ដ៏ជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់​ប្រកប​ដោយ​គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់។

យើងខ្ញុំ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕