អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានឧបត្ថម្ភ ស្រាបៀរវឌ្ឍនៈ ចំនួន ២៥០កេស ស្រាបៀរត្រោហ្គិន ចំនួន២៥០កេស និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ១០០កេស,វី-អាកទីវ ក្រហម ចំនួន៥០កេស,វី-អាកទីវបៃតង ចំនួន៥០កេស សរុបចំនួន ៧០០កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់បម្រើក្នុងសកម្មភាពការងារផ្សេងៗរបស់រដ្ឋបាលខេត្ត។
លិខិតថ្លែងអំណរគុណរបស់រដ្ឋបាលខេត្តព្រែវែង បានថ្លែងអំណរគុណ និងសូមជូនពរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការ ដែលចុះហត្ថលេខាដោយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។
ក្រុមហ៊ុន វឌ្ឍនៈ គ្រុប កន្លងទៅធ្លាប់បានចូលរួមឧបត្ថម្ភសម្ភារៈ និងភេសជ្ជៈជាច្រើនជូនរដ្ឋបាលខេត្តព្រៃវែង ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀតដើម្បីប្រើប្រាស់ក្នុងកិច្ចការរបស់រដ្ឋបាលខេត្តនីមួយៗ៕