ជាចំនួនដ៏ច្រើន! ក្នុងខែសីហា ឆ្នាំ២០២៣នេះ មានឧកញ៉ា ២៩រូប ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

គោរមងារ «ឧកញ៉ា និងអ្នកឧកញ៉ា» ត្រូវបានព្រះមហាក្សត្រ ផ្តល់ជូនដល់អ្នកជំនួញ សប្បុរសជន ដើម្បីលើក​ទឹកចិត្ត​ដល់រូបវន្តបុគ្គលជាប្រពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ផ្ទាល់ខ្លួនចូលរួមអភិវឌ្ឍ និងកសាងជាតិ តាម​សំណើររបស់នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ អ្នកឧកញ៉ា ដែលគេហទំព័រឧកញ៉ាញូស៍ទទួលបាន នៅក្នុង​ខែសីហា ឆ្នាំ២០២៣នេះ មានឧកញ៉ាដល់ទៅ ២៩រូប ទទួលបានគោរមងារជា «អ្នកឧកញ៉ា» ខណៈដែល គោរមងារជា «ឧកញ៉ា» មានអ្នកជំនួញ សប្បុរសជនចំនួន៥រូបទទួលបាន។

គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់​បង្គាប់ផ្ដល់គោរមងារ​ឧកញ៉ា អ្នកឧកញ៉ា ដល់សប្បុរសជន អ្នកជំនួញក្នុងវិស័យអចលនទ្រព្យ វិស័យសំណង់ កសិកម្ម ឧស្សាហកម្ម ព្រមទាំងវិស័យជាច្រើនទៀត មានចំនួនជាង ១,៣០០នាក់។

សូមបញ្ជាក់ថា ការទទួលបានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ធ្វើឡើង ក្រោយពីរូបវន្ត​បុគ្គលជាប្រជាពលរដ្ឋខ្មែរ មានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ មានជាអាទិ៍ការផ្តល់​អំណោយ​ជាថវិកា ការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារបរិក្ខានានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​នានា​ ដែលក្នុងនោះមានផ្លូវ ស្ពាន សាលារៀន វត្ត អាគារសាធារណៈជាដើម ស្នាដៃពិសេសក្នុងវិស័យណាមួយ​ ឬរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ៕

អត្ថបទ៖ សុធា