អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន Cambodia Airport Investment Co., Ltd កាលពីពេលថ្មីៗកន្លងទៅនេះ បានចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន SIA Engineering របស់ប្រទេសសិង្ហបុរី ដើម្បីបង្កើតមជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះ (MRO)។

ក្នុងពិធីចុះហត្ថលេខានេះ មានការចូលរួមពីអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងលោក Ng Chin Hwee នាយកប្រតិបត្តិក្រុមហ៊ុន SIA Engineering ក្នុងនោះក៏មានវត្តមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាផងដែរ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងពីវិស័យអាកាសចរណ៍ ដែលកំពុងនឹងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានអ្នកជំនាញថែទាំយន្តហោះដ៏ល្បីល្បាញមកពីជុំវិញពិភពលោក ដើម្បីទទួលស្វាគមន៍អ្នកធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ សម្រាប់ឆ្នាំ ២០២៥ នាពេលខាងមុខនេះ៕

