អ្នកឧកញ៉ា ហ៊ួរ ហាក់សេង និងភរិយា ទទួលបានមេដាយ «ជាតូបការ» ពីព្រះមហាក្សត្រ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហ៊ួរ ហាក់សេង និង​ភរិយា​ គឺ​លោកជំទាវ ហេង សុផាណែត ​​ត្រូវបានព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ​​កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ហ៊ួរ ហាក់សេង ជាសហគ្រិនវ័យក្មេងក្នុងវិស័យអចលនទ្រព្យ ការសាងសង់ផ្ទះលំហែកាយ​នៅខេត្ត​កំពត និងជាម្ចាស់ហាងលក់គ្រឿងអលង្កាពេជ្រ ថន គឹមលី។ លោក​ក៏​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ ​​ចេញ​ព្រះរាជក្រឹត្យ ​​ត្រាស់បង្គាប់​ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ​​កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ផងដែរ។

អ្នកឧកញ៉ា ហ៊ួរ ហាក់សេង និង​ភរិយា តែងតែ​ចូលរួម​ចែក​រំលែក​ជួយ​​​ក្នុង​សកម្មភាព​​​មនុស្សធម៌ និង​ការងារ​សង្គម​ផ្សេងៗ។ ជាក់ស្តែង ​កាលចុងខែ​សីហា​កន្លង​ទៅ​នេះ ​​អ្នកឧកញ៉ា និង​ភរិយា ​​បាន​​ឧបត្ថម្ភ​ទឹកប្រាក់​ប្រមាណ ១០,០០០​ដុល្លារ ​​ជូន​សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​ធុនតូច និង​មធ្យម​នៅ​កម្ពុជា៕