តើភរិយាអ្នកឧកញ៉ា គិត ម៉េង ទទួលបានគោរមងារ«ឧកញ៉ា» នៅឆ្នាំណា?

ជុំវិញ​ឧកញ៉ា

ចាប់ផ្តើមជីវិតពីអ្នកសិល្បៈដ៏ល្បីល្បាញនាអំឡុងឆ្នាំ២០០២ លោកស្រី ម៉ៅ ចំណាន បានប្រែក្លាយជាអ្នកឧកញ៉ា ជាភរិយាមហាសេដ្ឋីកំពូលនៅក្នុងប្រទេសកម្ពុជា ដែលមានអាណាចក្រជំនួញប្រាក់ពាន់លានដុល្លារជាច្រើននៅក្នុងដៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីអ្នកឧកញ៉ា មៅ ចំណាន ជាភរិយាអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ បច្ចុប្បន្នលោកស្រីមានកូនប្រុសស្រីចំនួន ៤ នាក់គឺ យុវជន គិត ស៊ូឡា ដែលមានងារជាឧកញ៉ា, យុវតី គិត ស៊ូរៀ​រង្សី, យុវតី គិត ស៊ូណាវីន និងយុវជន គិត ស៊ូឡូង។

លោកស្រីទទួលបានគោរមងារ«ឧកញ៉ា» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៣៧។ នេះបើតាមសៀវភៅរាជកិច្ច ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។

រំលងបានប្រមាណ១១ឆ្នាំ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាប់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដល់ឧកញ៉ា ម៉ៅ ចំណាន ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៣៨៤ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

បច្ចប្បន្នលោកស្រីជានាយិការប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ គិតមកដល់ឆ្នាំ២០២៣នេះ អតីតតារាសម្តែងល្បីឈ្មោះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន មានអាយុ ៤០ឆ្នាំហើយ។

លោកស្រីដែលជាអ្នកខេត្តស្វាយរៀងរូបនេះ បានជំហានចូលប្រឡូកក្នុងវិថីសិល្បៈ នៅអំឡុងឆ្នាំ១៩៩៨ អាជីពដំបូងរបស់លោកស្រីគឺ ច្រៀងតាមភោជនីយដ្ឋាន បន្ទាប់មក​នាង​ក៏មានឱកាសបានចូលសម្តែង ខារ៉ាអូខេ នៅក្នុងផលិតកម្មហង្សមាស ផលិតកម្ម យូធូ និងផលិត ស្ទឹងសង្កែ រហូតបានឡើងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ​៥ ខណៈប្រជាប្រិយភាពលោកស្រីកាលណោះគឺល្បីល្បាញខ្លាំងមែនទែនតាមរយៈទេពកោសល្យសិល្បៈដ៏ប៉ិនប្រសព្វ៕