សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា ឡាយ ប៊ុនប៉ា ប្រធានក្រុមហ៊ុន តូតាល់ ហូម អ៊ីនធើប្រាយ (ធី.អេក.អ៊ី) ឯ.ក ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឧកញ៉ា ឡាយ ប៊ុនប៉ា ជាម្ចាស់ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត (The Park City Poipet) ដែលជាគម្រោង បុរី ខ្នាតយក្សមានផ្ទៃដីប្រមាណ ៧០ហិកតា ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ចំកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់បង្កើតជាមជ្ឈមណ្ឌលក្រុងប៉ោយប៉ែតថ្មី។
លោកឧកញ៉ា ឡាយ ប៊ុនប៉ា និងលោកជំទាវ ឡាយ ឈុននី ក៏ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមហ៊ុន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលប៊ីភី ភីអិលស៊ី (LBP Microfinance PLC) ផងដែរ៕