សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា កាំង យូម៉េង ម្ចាស់បុរី កាំងម៉េង (Kang Meng City) ជា «អ្នកឧកញ៉ា» នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកឧកញ៉ា កាំង យូម៉េង ជានាយកក្រុមហ៊ុន លាន ហេង ត្រេឌឹង (Lian Heng Trading) និងជាម្ចាស់បុរី កាំងម៉េង (Kang Meng City) ដែលអភិវឌ្ឍលើគម្រោងដីឡូត៍សម្រាប់សាងសង់ផ្ទះវីឡា ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិតផ្លូវ ៦០ម៉ែត្រ។ ក្រុមហ៊ុនអភិវឌ្ឍន៍បុរី កាំងម៉េង បានចុះបញ្ជី តាំងពីឆ្នាំ២០០៧៕