ឪពុកបង្កើត និងកូនប្រុសឧកញ៉ា ២រូបកាន់តំណែងរដ្ឋមន្រ្តីអាណត្តិទី៧

ជុំវិញ​ឧកញ៉ា

ចំនួនរដ្ឋមន្រ្តីកាន់តាមក្រសួងស្ថាប័ននៅអាណត្តិទី៧ នៃរដ្ឋសភាដែលចាប់ផ្តើមចេញដំណើរកាលថ្ងៃទី២២ ខែកក្កដាកន្លងទៅ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ភាគច្រើនសុទ្ធតែសមាសភាពជាឈាមថ្មី ឬអាចនិយាយម្យ៉ាងទៀតថា ភាគច្រើនទទួលបានការអប់រំពីបណ្តាប្រទេសអភិឌ្ឍន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្រ្តីទាំង ៣០ដែលកំពុងដឹកនាំក្រសួងស្ថាប័ននោះ ក៏សង្កេតឃើញមានឪពុកបង្កើត និងកូនប្រុសឧកញ៉ា ២រូប ជាថ្នាក់ដឹកនាំក្រសួង គឺរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

ឪពុកបង្កើតឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT ព្រែកហូរ កាន់តំណែងរដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺលោក ឈាង រ៉ា បន្តពីលោក ម៉ម ប៊ុនហេង។ លោកជាអតីតអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ជា​ក្មួយប្រសារ​របស់​សម្តេចតេជោ ហ៊ុន សែន ភរិយារបស់លោកឈ្មោះ គឹម សុខលាភ ។

ចំណែរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលជាកូនប្រុសបង្កើតឧកញ៉ា ចាយ ស៊ាងអ៊ី ម្ចាស់ស្រាថ្នាំ ចាយ​ស៊ាងអ៊ី ល្បីជាច្រើនជំនាន់មកហើយនោះ គឺលោក ចាយ បូរិន បន្តពីលោក ឈិត សុខុន។

លោក ចាយ បូរិន បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតទស្សនវិជ្ជា ផ្នែកអភិវឌ្ឍសេដ្ឋកិច្ច(Doctor of Philosophy in Economics Development Science) នៅសកលវិទ្យាល័យ ISLES International University សញ្ញាបត្រឯកទេសមួយទៀតនៅសាលាភូមិន្ទរដ្ឋបាល គឺវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់។

មុនឡើងកាន់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោកជាកងកម្លាំងនៃនាយកដ្ឋានស្រាវជ្រាវចារកិច្ច, ជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ, ជាប្រធាននាយកដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ(កកជ), ជាអគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអគ្គលេខាធិការរង អអទស (COM)៕