សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា អ៊ីន កួត ម្ចាស់គ្លូប៊លហៅស៍កម្ពុជា (Global House Cambodia) នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អ្នកឧកញ៉ា អ៊ីន កួត មានស្រុកកំណើតមកពីខេត្តកោះកុង ជាអ្នកជំនួញចាស់វស្សាមួយរូប បានប្រឡូកក្នុងវិស័យជំនួញជាច្រើនទសវត្សរ៍មកហើយ។ លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ម៉ាឡៃ សាគរ ភូមិវរន្ម័ន ឯ.ក (Malai Sakor Phum Varaman Co., Ltd.) ដែលវិនិយោគលើអចលនទ្រព្យ និងហាងកាហ្វេមួយចំនួនទៀត ហើយក៏ជានាយកក្រុមហ៊ុន គ្លូប៊លហៅស៍ (កម្ពុជា) ឯ.ក (Global House Cambodia Co., Ltd.) ដែលជាក្រុមហ៊ុនលក់សម្ភារសំណង់ គ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទដ៏ធំជាងគេ នៅរាជធានីភ្នំពេញ។ អ្នកឧកញ៉ា ក៏មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ផងដែរ៕