នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពិសេសនៅរាជធានីភ្នំពេញ មានអ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូប បានវិនិយោគលើវិស័យអប់រំ តាមរយៈបង្កើតសាលារៀន និងសាកលវិទ្យាល័យជាច្រើន ដើម្បីទទួលបណ្តុះបណ្តាលសិស្សានុសិស្សចាប់ពីកម្រិតមត្តេយ្យសិក្សា មធ្យមសិក្សា រហូតដល់ថ្នាក់បណ្ឌិត។ ថ្ងៃនេះ ឧកញ៉ា ញូស៍ សូមបង្ហាញឱ្យស្គាល់អ្នកឧកញ៉ា ឧកញ៉ា ចំនួន១០រូប ដែលជាម្ចាស់សាលារៀនសម្រាប់កុមារ ចាប់ពីថ្នាក់មត្តេយ្យ គិតចាប់ពីអាយុ២ឆ្នាំឡើង ដូចខាងក្រោម៖
១. អ្នកឧកញ៉ា គិត ម៉េង៖ Northbridge International School Cambodia និង Southbridge International School Cambodia

២. អ្នកឧកញ៉ា ហុង ពីវ៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ-អ្នកឧកញ៉ា ហុង ពីវ

៣. អ្នកឧកញ៉ា គួច ម៉េងលី៖ សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេអាយអាយ (Aii)

៤. ឧកញ៉ា ប៉ិច បូឡែន៖ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍

៥. ឧកញ៉ា តែ ឡូរិន៖ សាលាវេស្ទើនអន្តរជាតិ

៦. ឧកញ៉ា ប៊ុន ណារី៖ សាលាញូវហ្គេតវ៉េអន្តរជាតិ

៧. ឧកញ៉ា ជា ធីឡាយ៖ សាលារៀនសុវណ្ណភូមិ

៨. ឧកញ៉ា ត្រាំង លី៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST)

៩. ឧកញ៉ា លី ឆេង៖ សាលាប៊ែលធីអន្តរជាតិ

១០. ឧកញ៉ា សេង វណ្ណារិទ្ធ៖ សាលាអន្តរជាតិ ចុងអ៊ីង

តាមរបាយការណ៍ពីសមាគមឧកញ៉ាកម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០២៣ អ្នកឧកញ៉ា និងឧកញ៉ា ដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារឱ្យមានប្រមាណជាង ១៣០០នាក់។ គោរមងារ អ្នកឧកញ៉ា និងឧកញ៉ា គឺបានដើរតួនាទីសំខាន់ក្នុងការជួយបង្កើតការងារដល់ប្រជាពលរដ្ឋ រួមនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ។ ទោះយ៉ាងណា គេកត់សម្គាល់ឃើញថា អ្នកឧកញ៉ា ឧកញ៉ា ភាគច្រើនគឺវិនិយោគលើ ការអភិវឌ្ឍន៍អចលនទ្រព្យ អចលនទ្រព្យ ការលក់រាយ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ខណៈដែលវិស័យអប់រំ នៅតិចតួចនៅឡើយ។ ទាក់ទងបញ្ហានេះ អ្នកឧកញ៉ា គួច ម៉េងលី ក៏ធ្លាប់បានអំពាវនាវឱ្យ អ្នកឧកញ៉ា ឧកញ៉ា ឬអ្នកមានៗនៅកម្ពុជា ចូលរួមវិនិយោគលើវិស័យអប់រំ ឱ្យបានផុសផុលបន្ថែមទៀត ដើម្បីឱ្យប្រទេសកម្ពុជាយើងលូតលាស់រីកចម្រើន៕