មកស្គាល់ឧកញ៉ា១រូប ជាម្ចាស់បណ្ណាគារ សន្តិភាព

ជុំវិញ​ឧកញ៉ា

បណ្ណាគារ សន្តិភាព (Peace Book Center) ជាបណ្ណាគារ​ដែលមានលក់នូវ​សម្ភារៈការិយាល័យ សម្ភារៈសិក្សា​ទំនើប ទាន់សម័យ និងសម្បូរ​បែប ឈាន​មុខគេមួយ​ នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ណាគារ សន្តិភាព (PBC) នេះ ត្រូវបាន​បង្កើតឡើង​ដោយ​លោកឧកញ៉ា ថៃ វ៉ាន់ តាំងពីឆ្នាំ២០០៣ ហើយ​បច្ចុប្បន្ន​​បាន​ក្លាយ​ជា​បណ្តាគារ​ដ៏​ចំណាស់ជាងគេ និងធំជាងគេបំផុតមួយ​នៅរាជធានីភ្នំពេញ ជាមួយ​នឹង​​សម្ភារៈ​តម្លៃ​ធូរថ្លៃ គុណភាពខ្ពស់ ភាពចម្រុះ និង​ការ​ដឹកជញ្ជូន​ឆាប់រហ័ស​ផងដែរ។ បណ្ណាគារ សន្តិភាព មាន៤សាខាធំៗ នៅរាជធានីភ្នំពេញ រួមមាន ១)PBC សាខាមុនីវង្ស (ជិតផ្សារអូរឫស្សី) ២)PBC សាខារដ្ឋសភា ៣)PBC សាខា ២៧១ (ផ្សារហេងលី) និង ៤)PBC សាខានរោត្តម (ផ្សារ NORO Mall)។

សូមជម្រាបថា ​លោកឧកញ៉ា ថៃ វ៉ាន់ ក្រៅពី​ស្ថាបនិក​បណ្តាគារ សន្តិភាព លោក​ក៏​មានតួនាទីសំខាន់ៗមួយ​ចំនួន​ទៀត​ដូចជា សមាជិកទីប្រឹក្សានៃសភាពាណិជ្ជកម្មកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យខេមតិច, ប្រធានសមាគម​ក្វាងចាវនៅកម្ពុជា និង​ជា​អនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន​ផងដែរ៕