អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ក្រៅពីការវិនិយោគលើវិស័យដឹកជញ្ជូនដ៏ធំឈានមុខគេនៅកម្ពុជា អ្នកឧកញ៉ាក៏បានវិនិយោគលើវិស័យទេសចរណ៍ តាមរយៈការបង្កើតកន្លែងលំហែកម្សាន្ត និងរីស៊តជាច្រើនកន្លែង នៅតាមបណ្តាខេត្តមួយចំនួន។ ថ្ងៃនេះ ឧកញ៉ា ញូស៍ សូមណែនាំឱ្យស្គាល់ រីស៊ត ចំនួន ១១កន្លែង របស់អ្នកឧកញ៉ា សួរ វីរៈ ដូចខាងក្រោម៖
១. ឧទ្យានបោះតង់គីរីរម្យ (Camping Park Resort Kirirom)

២. រំដួលគីរីរម្យ រីស៊ត (Romdoul Kirirom Resort)

៣. កោះស្តេចរីស៊ត | ខេត្តកោះកុង

៤. កោះអភិជនរីស៊ត | ខេត្តកោះកុង

៥. សារ៉ារីស៊ត (Sara Resort) | កោះរ៉ុងសន្លឹម

៦. Eden Beach Resort | កោះរ៉ុងសន្លឹម

៧. Tube Resort | កោះរ៉ុងសន្លឹម

៨. Sandy Beach Resort | កោះរ៉ុងសន្លឹម

៩. Bodega Beach Resort | កោះរ៉ុងសន្លឹម

១០. Apex Koh Kong Hotel | ក្រុងកោះកុង

១១. Pidoma Resort | មណ្ឌលគិរី

បើតាមការលើកឡើងរបស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងកម្មពិធីមួយ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២៣ ប្រទេសកម្ពុជា មានចំនួនភ្ញៀវទេសចរក្នុងស្រុក កើនឡើងដល់ប្រហែល ១២,៣៨លាននាក់ ដែលមានអត្រាកំណើន ៦២,៥%។
លោករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុងពេល និងក្រោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ផែនទីបង្ហាញផ្លូវនេះ កំណត់សសរស្តម្ភសំខាន់ៗចំនួន ៤ សម្រាប់ឧស្សាហកម្ម រួមមាន៖ (១) បេតិកភណ្ឌវប្បធម៌ (២) ទេសចរណ៍ឆ្នេរ (៣) ទេសចរណ៍ធម្មជាតិ និង (៤) ភាពរួសរាយរបស់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងទេសចរណ៍ គ្រោងនឹងធ្វើការកែសម្រួល ធ្វើបច្ចុប្បន្នភាពឯកសារបទប្បញ្ញត្តិ និងស្ថាប័នរបស់ខ្លួន។ ជាមួយគ្នានេះ ក្រសួង ក៏បានដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៣ រួមមាន៖ (១) ការលើកកម្ពស់ការប្រកួតប្រជែងទេសចរណ៍ (២) ទេសចរណ៍ប្រកបដោយនិរន្តរភាព និង (៣) ទេសចរណ៍រួមបញ្ចូលគ្នា៕