ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងដោយ អ្នកឧកញ៉ា ជាម ឃុនណាត តាំងពីឆ្នាំ២០០៦។

ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា មានលក់គ្រឿងចក្រជាច្រើនដូចជា អេស្កាវ៉ាទ័រ ឡានបាញ់បេតុង និងឡានបែន រួមទាំងគ្រឿងចក្រជាច្រើនប្រភេទទៀត។ ក្រុមហ៊ុនក៏មានក្រុមការងារបច្ចេកទេស KNN Cambodia សម្រាប់ចុះបេសកម្មពិសេសទៅដល់ទីតាំងធ្វើការផ្ទាល់របស់អតិថិជន ដើម្បីត្រួតពិនិត្យសុខភាពគ្រឿងចក្រ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់គ្រឿងចក្រតាមបច្ចេកទេស និងវិធីសាស្ត្រថែទាំគ្រឿងចក្រឱ្យមានប្រសិទ្ធិភាពខ្ពស់ ជូនដល់អតិថិជន និងជាពិសេស គឺតៃកុងគ្រឿងចក្រដែលជាអ្នកប្រើប្រាស់ផ្ទាល់ផងដែរ។

សូមជម្រាបថា លោកឧកញ៉ា ជាម ឃុនណាត ដែលអគ្គនាយកបុរី មេគង្គ លែន ផងនោះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីពេលថ្មីៗកន្លងទៅនេះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣៕

