ក្រុមហ៊ុន សូ ងួន គ្រុប (So Nguon Group Co., Ltd) ត្រូវបានបង្កើតឡើងដោយឧកញ៉ា សូ ងួន និងលោកស្រី យឹម ស៊ីថា តាំងពីឆ្នាំ១៩៩៣ នៅក្នុងរាជធានីភ្នំពេញ ដោយមានគោលដៅនាំមកនូវសេវាកម្មដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅក្នុងប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រៅពីមានឧកញ៉ា សូ ងួន ជាស្ថាបនិក ក្រុមហ៊ុន សូ ងួន គ្រុប បច្ចុប្បន្នក៏មានលោកឧកញ៉ា សូ តារារ័ត្ន ដែលកាន់តួនាទីជា អគ្គនាយករង ផងដែរ។ អ្នកជំនួញ សូ ងួន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០០។ បច្ចុប្បន្ន ឧកញ៉ា សូ ងួន ក៏ជាសហប្រធានក្រុមការងារ ច “ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ” ផ្នែកឯកជន របស់សភាពាណិជ្ជកម្មកម្ពុជា។


សូមជម្រាបថា ក្រុមហ៊ុន សូ ងួន គ្រុប មានបុត្រសម្ព័ន្ធ២ផ្នែកធំៗគឺ ផែស្ងួត សូ ងួន ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមួយទីតាំងទៀត នៅក្រុងបាវិត ខេត្តស្វាយរៀង និងក្រុមហ៊ុន សូ ងួន ដឹកជញ្ជូន & សេវា អាហរ័ណ នីហរ័ណ ជាក្រុមហ៊ុនឡានកុងតឺន័រដ៏ធំហើយមានចំនួនច្រើនជាងគេនៅកម្ពុជា ដែលដឹកទំនិញធុនធំចេញចូលប្រទេសកម្ពុជាជាមួយប្រទេសជិតខាង៕
