ជាថ្មីម្ដងទៀត ឯកឧត្ដមអ៊ុំ រាត្រី ចៅហ្វាយខេត្ត បន្ទាយមានជ័យ បានលាន់មាត់សរសើរ តំបន់ អភិវឌ្ឍលំនៅដ្ឋានរបស់ក្រុមហ៊ុន ឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ដែលកំពុងតែវិនិយោគលើទឹកដីរបស់លោក។ ការលាន់មាត់សរសើរនេះស្របពេលដែលឯកឧត្ដម បានទៅចូលរួម ការបើកឲ្យដំណើរការ រីសតកុងតឺន័រ ដំបូងគេបង្អស់ នៅស្រុក ម៉ាឡៃ ជិតទីក្រុងប៉ោយប៉ែត។

ឯកឧត្ដមអ៊ុំ រាត្រី បានសរសេរលើផេកផ្លូវការបែបនេះថា( អរគុណសន្តិភាព ស្រុកម៉ាឡៃ ជាស្រុកបញ្ចប់សង្រ្គាមក្រោយគេ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ ! អភិវឌ្ឍលំនៅដ្ឋានដោយក្រុមហ៊ុន ឧកញ្ញ៉ា ឡេង ណាវ៉ាត្រា។)។

សូមបញ្ជាក់ផងដែរដា កាលពីថ្ងៃ 14/09/2020 ក្រុមហ៊ុនខ្នាតយក្សដែលវិនិយោគដោយឧកញ៉ាវ័យក្មេងកំពុងមានប្រជាប្រិយភាពរូបនេះបានរៀបចំកម្មវិធីប្រណាំងទូក ជាមួយកំពូលតារាចម្រៀងល្បីៗ ដូចជា លោក ខេម កញ្ញា តន់ ច័ន្ទសីម៉ា ជាដើម ដែលធ្វើឲ្យប្រជាពលរដ្ឋដែលបានទៅកម្សាន្តនៅ រីស៊ត កុងតឹនរ័ និងផ្សារលើទឹកដំបូងគេបង្អស់នៅជិតទីក្រុងប៉ោយប៉ែត យ៉ាងសប្បាយរីករាយ។



























