មកមើលទិដ្ឋភាពក្នុងភូមិគ្រឹះដ៏ស្គឹមស្កៃរបស់ ឧកញ៉ា ម៉ែរួយ បន្ទាប់ពីបញ្ចប់ការដេគ័រ ១០០%

ជុំវិញ​ឧកញ៉ា

អ្នកស្រីឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ អគ្គនាយិកាក្រុមហ៊ុនរួយអ៉ីហ្វីនីធី ជា​ស្ត្រីដែលជោគជ័យ​លើវិស័យ​អនឡាញ​មួយ​រូប​នៅ​កម្ពុជា។ អ្នកលក់ឡេដ៏ល្បី​រូប​នេះ​ បាន​សាងសង់​ភូមិគ្រឹះ​ផ្ទាល់​ខ្លួន​ដ៏​ធំ​ស្គឹមស្គៃ​មួយ នៅ​ផ្លូវ​លេខ ៥៩៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ ​និង​ទើបបាន​បញ្ចប់​ការ​ដេគ័រ​ផ្នែក​ខាង​ក្នុងរួចរាល់ ១០០%​ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភូមិគ្រឹះ​របស់​ឧកញ៉ា ម៉ែរួយ ​​ដេគ័រដោយក្រុមការងារ ម៉ាស្ទ័រ ដេគ័រ (Master Decor) ក្នុង​នោះ​ឃើញ​ថា​សម្រស់​នៅពេល​ដេគ័ររួចហើយ គឺ​ប្រកបដោយគុណភាព និងសោភណ្ឌភាពយ៉ាងប្រណិត ទាំង​នៅ​កន្លែងទទួល​ទាន​អាហារ កន្លែង​ទទួលភ្ញៀវ បន្ទប់ខោអាវ បន្ទប់គេង (Master Bedroom) និង​បន្ទប់ផ្សាយផ្ទាល់ សម្រាប់ការ​ជជែកលេង​ជាមួយ​បងប្អូន។

តាម​រយៈវីដេអូ​ឃ្លិប​របស់​ Master Decor ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គ្រប់បន្ទប់ទាំងអស់ក្នុងភូមិគ្រឹះ​​អ្នកស្រី​ឧកញ៉ា​ ពិតជាស្រស់ស្អាត​ខ្លាំង​មែនទែន ទៅតាម​វ័យ ទៅតាមពណ៌​រៀងៗ​ខ្លួន​របស់​បន្ទប់នីមួយៗ ដែលមានបែងចែកជា បន្ទប់កូនប្រុស បន្ទប់កូនស្រី បន្ទប់ភ្ញៀវ ស្រស់ស្អាត​ប្លែកពី​គ្នា​ម្យ៉ាងៗ​ម្នាក់។

គួរ​រំឭក​ថា អ្នកស្រី ស្រី ណារួម ហៅ ម៉ែរួយ ត្រូវ​​បានពី​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា ​ប្រោស​ព្រះ​រាជទាន គោរម​ងារ​ជា​ «ឧកញ៉ា»​ កាល​ពី​ថ្ងៃ​ទី២៨ ខែ សីហា ឆ្នាំ ២០២០ បន្ទាប់ពី​អ្នកស្រី​តែង​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជា​ច្រើន ជួយដល់​សង្គម​ជាតិ៕

សូមទស្សនាវីដេអូលើទំព័រហ្វេសប៊ុក៖ ចុចមើល