ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហៅកាត់ SME បានដឹកនាំកិច្ចប្រជុំជាមួយអ្នកឧកញ៉ា ឧកញ៉ា បណ្ឌិត វេជ្ជបណ្ឌិត លោកជំទាវ លោក លោកស្រី ដែលជាក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ SME កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំទីស្ដីការធុរកិច្ចសមាគមមូលនិធិសម្ដេចតេជោ អាគារលេខ១៦៨តេ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នងកិច្ចប្រជុំនោះឧកញ៉ា តែ តាំងប៉ ដឹកនាំការពិភាក្សា និងយកចំណុចពិសេសក្នុងការរៀបចំផ្តួចផ្តើមបង្កើត គណៈកម្មការតាមជំនាញ ទៅតាមរចនាសម្ព័ន្ធការងារដែលជាគណៈកម្មការទទួលបន្ទុកហើយមានជាសក្តានុពលក្នុងការងារចចារ និងទំនាក់ទំនងផ្សេងៗ ដើម្បីកិច្ចសហប្រតិបត្តិការ និងជាចំណងមេត្រីភាព ជាមួយ ស្ថាប័ន និង SMEs ក្នុង និងក្រៅប្រទេស។
បើតាមបញ្ជីឈ្មោះដែលគេហទំព័រឧកញ៉ាញូស៍ ទទួលបានសមាសភាពគណៈកម្មជំនាញទាំង៩ ហើយអង្គប្រជុំសម្រេច និងអនុម័តបង្កើតគណៈកម្មការសម្រាប់អាណត្តិទី១ ឆ្នាំ២០២៣-២០២៨ រួមមាន៖




នៅក្នុងកិច្ចប្រជុំដដែលនោះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមមូលនិធិសម្ដេចតេជោ បានជម្រុញ និងលើកទឹកចិត្តដល់ អ្នកឧកញ៉ា ឧកញ៉ាដែលជាក្រុមប្រឹក្សាភិបាល និងទទួលបន្ទុកជាគណៈកម្មការទាំង៩ (ប្រាំបួន)ខាងលើ ឱ្យមានការទទួលខុសត្រូវតាមភារកិច្ចដែលបានសម្រេចតែងតាំង និងរៀបចំនេះ ហើយជាពិសេសចូលរួមយ៉ាងសកម្មក្នុងការលកើស្ទួយលើវិស័យឯកជនក៏ដូចជាជម្រុញឱ្យមានសក្តានុពលក្នុងការងារចចារ និងទំនាក់ទំនងផ្សេងៗ ដើម្បីកិច្ចសហប្រតិបត្តិការណ៍ និងជាចំណងមេត្រីភាព ជាមួយ ស្ថាប័ន និង SMEs ក្នុង និងក្រៅប្រទេស។
















