លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និងជាអគ្គនាយកបុរី វិមានសំណាង យល់ឃើញថា ដើម្បីក្លាយខ្លួនជាអ្នកមានមួយរូប គឺលំបាកណាស់ ហើយការរក្សាភាពមានបាននោះតទៅទៀត គឺកាន់តែលំបាក។ ទោះយ៉ាងណា លោកឧកញ៉ា គិតថាមានតែចំណេះដឹងទេ ទើបអាចរក្សាភាពជាអ្នកមានឱ្យបានយូរអង្វែង។
ក្នុងបទសម្ភាសន៍មួយ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ចំណេះដឹងគឺជាស្បៀង យើងប្រើប្រាស់ចំណេះដឹងដើម្បីគ្រប់គ្រងលុយដែលយើងកំពុងមានស្រាប់ ធ្វើឱ្យលុយកាន់តែកើនឡើងតាមរយៈការវិនិយោគ និងជួយគ្រប់គ្រងខ្លួនឯងឱ្យបានកាន់តែល្អប្រសើរ។
សូមស្តាប់ប្រសាសន៍របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង៖
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាស្ថាបនិកបុរី វិមានសំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕