ក្រុមការងារមូលនិធិរបស់លោកឧកញ៉ា ហ៊ួត ជា នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅដល់ ស្រុក សង្កែ ខេត្ត បាត់ដំបង ដើម្បីចែកអំណោយ ដល់លោក រិន រមណី ដែលជា ជាងសំណង់ គ្រោះថ្នាក់ពេលកំពុងធ្វើការងារ ធ្លាក់ពីលើអគារ របួសបាក់ខួរឆ្អឹងខ្នង។ នេះបើតាមការបង្ហោះលើផេកផ្លូវការ របស់លោកឧកញ៉ា។ តាមការឲ្យដឹងពីក្រុមការងារ លោក រិន រមណី បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌល ស្តាលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង ។

សូមបញ្ជាក់ផងដែរដា “មូលនិធិឧកញ៉ា ហ៊ួត ជា” ជាមូលនិធិថ្មីមួយទើបតែបង្កើត ដើម្បីជួយដល់អ្នករងគ្រោះការងារលើវិស័យសំណង់នៅកម្ពុជា។ គាំទ្រមូលនិធីលោកឧកញ៉ា ហ៊ួត ជា មានណ័យថា លោកអ្នកបានចូលរួមជួយសង្គ្រោះជាងសំណង់កម្មករសំណង់នៅកម្ពុជា។ សូមជួយគ្នាក្នុងគ្រាមានភ័យអាសន្ន ដើម្បីពលរដ្ឋនឹងសង្គមយើងទាំងអស់គ្នា៕



