អ្នកឧកញ៉ា គិត ម៉េង ប្រាប់ជំនាញទាំង១៣ដែលនឹងផ្តល់តម្លៃដល់អ្នកជារៀងរហូត

ជុំវិញ​ឧកញ៉ា

ជាពាណិជ្ជករមួយរូបដែលត្រូវបានចាត់ទុកថា កំពុងជោគជ័យទាំងមុខជំនួញ និងជីវិតគ្រួសារ អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញនូវជំនាញដែលធ្វើឲ្យយើងមានតម្លៃ។ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី១៨ ខែតុលានេះ អ្នកឧកញ៉ាបានលើកយកនូវជំនាញចំនួន ១៣ដែលនឹងផ្តល់តម្លៃដល់អ្នកជារៀងរហូត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកឧកញ៉ា គិត ម៉េង ជំនាញជាក់លាក់គឺដូចជាកំណប់ទ្រព្យដ៏មានតម្លៃជាប់ខ្លួនអ្នកពេញមួយជីវិត មិនថាអ្នកទៅទីណា ឬធ្វើអ្វីនោះទេ។ ជំនាញទាំង១៣នេះគឺជាជំនាញសាមញ្ញ ប៉ុន្តែមានអត្ថប្រយោជន៍បំផុត និងមានតម្លៃមិនអាចកាត់ថ្លៃបាន៖

១. ជំនាញអាន យល់ដឹង និងចាំបានរហ័ស

២. ជំនាញបង្ហាញពីគំនិត និងអារម្មណ៍របស់អ្នក

៣. ជំនាញយល់ចិត្ត អារម្មណ៍ ឬបញ្ហារបស់អ្នកដទៃ

៤. ជំនាញធ្វើការសម្រេចចិត្តផ្អែកលើការពិត ដោយមិនផ្អែកលើអារម្មណ៍

៥. ជំនាញរក្សាភាពជាប់លាប់ មិនផ្លាស់ប្តូរ

៦. ជំនាញប្រើពាក្យពេចន៍បញ្ចុះបញ្ចូលឲ្យធ្វើតាម

៧. ជំនាញក្នុងការសុំជំនួយនៅពេលចាំបាច់

៨. ជំនាញក្នុងការបំបែកភារកិច្ចទៅជាសកម្មភាពផ្សេងៗដែលអាចគ្រប់គ្រងបាន

៩. ជំនាញនិយាយដោយមានទំនុកចិត្តខ្ពស់នៅចំពោះមុខហ្វូងមនុស្សច្រើន

១០. ជំនាញរក្សាស្មារតីតស៊ូមោះមុត ទោះប្រឈមមុខនឹងបរាជ័យក៏ដោយ

១១. ជំនាញវិនិយោគដោយប្រើប្រាជ្ញា

១២. ជំនាញគ្រប់គ្រងការគិតរបស់អ្នក

១៣. ជំនាញលើការចរចាប្រកបដោយប្រសិទ្ធភាព

អ្នកឧកញ៉ាប្រធានក្រុមហ៊ុន រ៉ូយាល់ គ្រុប រូបនេះ​បានគូសបញ្ជាក់ថា ជំនាញទាំងនេះគ្របដណ្តប់លើការប្រាស្រ័យទាក់ទង ការសម្របខ្លួន ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងភាពវៃឆ្លាតខាងអារម្មណ៍។ ជំនាញទាំង១៣នេះអាចផ្តល់អំណាចដល់អ្នកក្នុងគ្រប់ទិដ្ឋភាពនៃជីវិត ចាប់ពីការងាររហូតដល់ទំនាក់ទំនងផ្ទាល់ខ្លួនផងដែរ។

អ្នកឧកញ៉ាបន្ថែមថា នៅពេលដែលអ្នកចាប់យកជំនាញទាំងនេះ អ្នកអាចធ្វើវាឲ្យកាន់តែប្រសើរជាបន្តបន្ទាប់ ហើយជំនាញទាំងនោះនឹងនៅជាមួយអ្នកជារៀងរហូត៕