លោក សុក រ៉ាដូ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជាឧកញ៉ាហើយ កាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២០កន្លងទៅនេះ។ នេះបើតាមឲ្យដឹងពី លោក ឧកញ៉ា នួន អក ផុសលើផេកផ្លូវការរបស់លោកឧកញ៉ា ប៉ុន្មាននាទីមុននេះ។

បន្ទាប់ពីមានបង្ហោះលើបណ្ដាញសង្គមពី លោក ឧកញ៉ា នួន អក ដែលជាមិត្តសម្លាញ់ជាដៃគូរកស៊ីជាមួយគ្នានោះ គេឃើញមានមិត្តភ័ក្ដិ ក៏ដូចFansរបស់លោកឧកញ៉ា បានចូលរួម អបអរសាទរជាបន្តបន្ទាប់។

លោក ឧកញ៉ា សុក រ៉ាដូ ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញល្បីឈ្មោះម្នាក់ក្នុងខេត្ត ស្វាយរៀង ហើយក៏ជាប្រធានសភាពាណិជ្ជកម្ម ខេត្ត ស្វាយរៀង ផងដែរ។ មុនទទួលបានគោរមងារនេះ លោក ឧកញ៉ា តែងតែជួយដល់កិច្ចការសង្គមជា ច្រើននាពេលកន្លងមក។
ជាមួយនឹងការទទួលបានគោរមងារដ៍ឧត្ដុង្គឧត្ដមនេះ គេហទំព័រឧកញ៉ាញូស៍ Oknha news ដែលតែងតែធ្វើការងារផ្សព្វផ្សាយគ្រប់សកម្មភាពជាមួយឧកញ៉ាទាំងអស់នៅក្នុងស្រុកខ្មែរ គោរពជូនពរលោកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕












