អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងលោកឧកញ៉ា លី សុភក្តិ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ ការវិនិយោគរួមគ្នារវាង ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី (Ly Hour Leasing PLC) និង Hotai Finance Corporation នៅសណ្ឋាគារ ហ្គាឌែនស៊ីធីភ្នំពេញ កាលពីយប់មិញនេះ។


កម្មវិធីអបអរសាទរព្រឹត្តិការណ៍ខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវសំខាន់ៗ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមតារាចម្រៀងនិងសិល្បករល្បីៗ។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោកឧកញ៉ា ហេង បូរិន អគ្គនាយកបុរី ហេង បូរិន គ្រុប និងលោកស្រីឧកញ៉ា ស្រ៊ៀត មុំសុភា ស្ថាបនិក និងអគ្គនាយិកាក្រុមហ៊ុន សុហ្វីយ៉ាខបផូរ៉េសិន ខេមបូឌៀ។


សូមជម្រាបថា ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើតឡើងដោយលោកឧកញ៉ា លី សុភ័ក្ត នៅឆ្នាំ២០១៥ ។ ក្រុមហ៊ុន លី ហួរ លីស៊ីង ជាមជ្ឈមណ្ឌលបង់រំលស់រថយន្ត និងម៉ូតូឈានមុខគេនៅកម្ពុជា ព្រមទាំងសេវាកម្ម Lease-back។ រីឯ Hotai Finance Corporation ជាស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយ បង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ហើយក្រុមហ៊ុននេះ ក៏មានសេវាកម្មបង់រំលស់រថយន្ត និងគ្រឿងចក្រ ផងដែរ៕





