ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់ថ្នាក់ដឹកនាំ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត (The Park City Poipet) ចំនួន ៣រូប កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ថ្នាក់ដឹកនាំ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត ទាំង៣រូប ដែលទទួលបានគោរមងារ «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យ ៣ផ្សេងគ្នា ប៉ុន្តែក្នុងថ្ងៃតែមួយនេះ រួមមាន៖ លោកជំទាវ ឡាយ ឈុននី ប្រធានក្រុមប្រឹក្សាភិបាលនៃ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ គ្រឹះស្ថាន អិលប៊ីភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (LBP Microfinance), លោកស្រី ឡាយ ឌីណា សមាជិកក្រុមប្រឹក្សាភិបាលនៃ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ គ្រឹះស្ថាន អិលប៊ីភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី, កញ្ញា ឡាយ ម៉ូនីកា សមាជិកក្រុមប្រឹក្សាភិបាលនៃ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ គ្រឹះស្ថាន អិលប៊ីភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។
គួររំឭកថា ឧកញ៉ា ឡាយ ប៊ុនប៉ា ប្រធានក្រុមហ៊ុន តូតាល់ ហូម អ៊ីនធើប្រាយ (ធី.អេក.អ៊ី) ឯ.ក, ម្ចាស់ បុរី ដឹផាក ស៊ីធី ប៉ោយប៉ែត និងជាប្រធានក្រុមហ៊ុន គ្រឹះស្ថាន អិលប៊ីភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏ទើបត្រូវបានសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ផងដែរ៕


