មកស្គាល់សេដ្ឋីនី​លំដាប់កំពូលនៅស្រុកខ្មែរទាំង ៥រូប

ជុំវិញ​ឧកញ៉ា

ស្ត្រីបច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងពង្រីកសក្តានុពល និងទេពកោសល្យរបស់ខ្លួនស្ទើរគ្រប់វិស័យទាំងក្នុងអាជីពការងារ និងមុខជំនួញ ខណៈកាលដើមឡើយសុភាសិត​ដូនតា​ខ្មែរ​ដែល​បាន​លើកឡើងថា «​ស្ត្រី​បង្វិល ជើងក្រាន​មិន​ជុំ​» វិញ​អាច​និយាយបានថា​ត្រឹមត្រូវ​ចំពោះ​សម័យមុន ប៉ុន្តែ​មិនអាច​និយាយថា​ត្រឹមត្រូវ​ចំពោះ​សម័យនេះ​បានទេ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានស្ត្រីកំពុងដឹកនាំអាជីវកម្មជាច្រើនរូបកំពុងទទួលបានជោគជ័យ ក្លាយជាសេដ្ឋីនី ដែលគេនិយមហៅថា «ឧកញ៉ា»។ ក្រុមការីនិពន្ធនៃគេហទំព័រឧកញ៉ាញូស៍ បានធ្វើការស្រាវជ្រាវរកឃើញនូវសេដ្ឋីនីចំនួន ៥រូប ជាស្តេចក្រាញ់ច្រើនឆ្នាំមកហើយក្នុងវិស័យជំនួញ។

១/ អ្នកឧកញ៉ា ជឹង សុភាព ហៅយាយភូ

ជា​សហ​ម្ចាស់​កម្ម​សិទ្ធិ​ក្រុម​ហ៊ុន ​Pheapimex group ដែលជាពាណិជ្ជករចាស់វស្សាដ៏មានឥទ្ធិពលរឹងមាំ ខណៈកូនៗរបស់អ្នកស្រីកំពុងក្តោបក្តាប់ជំនួញប្រាក់ពាន់លានជាច្រើននៅក្នុងដៃ។ កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ គឺអ្នកឧកញ៉ា​ជឹង សុគន្ធាវី ដែល​ជា​ភរិយា​របស់​ឧត្តមសេនីយ៍​យោធា ឡាវ វ៉ាន់ ត្រូវ​ជា​កូនប្រុស​បង្កើត​ប្រពន្ធ​មុន​របស់​អ្នកឧកញ៉ា ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មុន​ពេល​លោក​បាន​ក្លាយ​ជា​ស្វាមី​លោកស្រី ជឹង សុភាព។

ទី/ ឧកញ៉ា លឹម ឈីវហូរ

ម្ចាស់​ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ (Attwood Import Export Co.) ដែលចូលនាំ​ផលិតផល​ស្រាបៀរថ្លៃៗលក់នៅកម្ពុជា។ អ្នកស្រីពង្រីក​មុខរបរ​ជាច្រើនដូចជា៖ ខាង​សណ្ឋាគារ អចលនទ្រព្យ និង​តំបន់​សេដ្ឋកិច្ច​ពិសេស (special economic zone) នៅ​ជិត​ក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​តំបន់​ជាប់​ព្រំដែន​យៀកណាម មាន​បាវិត ខេត្ត​ស្វាយរៀង ជាដើម។ ក្រៅពី​ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ ឧកញ៉ា លឹម ឈីវហូរ គ្រប់គ្រង​ក្រុមហ៊ុន​សំណង់ LCH Construction Co. ជាមួយនឹងដៃគូវិនិយោគចំនួន៣រូបផ្សេងទៀត។

៣/ ឧកញ៉ា សៀង ចាន់ហេង

អ្នកស្រីជានាយិកាក្រុម​ហ៊ុន ហេងអភិវឌ្ឍន៍ គ្រុប ដែលវិនិយោគវិស័យ កសិកម្មឧស្សាហ៍កម្ម គ្រឿង​ចក្រ សំណង់ អចលនទ្រព្យ រោង​ចក្រសហគ្រាស ទេសចរណ៍ និងផ្សារទំនើបជាដើម។ អ្នកស្រី សៀង ចាន់ហេង បច្ចុប្បន្នកំពុងបោះទុនរាប់លានដុល្លារវិនិយោគលើឧទ្យាន រាជនីលង្វែក ស្ថិតនៅក្នុងស្រុក ពញឭ ខេត្តកណ្ដាល។ នៅក្នុងជីវិតអ្នករករស៊ីកន្លងមកអ្នកស្រីហាក់ជួបរងនូវរឿងរ៉ាវក្តីក្តាំជាច្រើនករណី ជាពិេសសក្នុងវិស័យអចលនទ្រព្យតែម្តង។

៤/ អ្នកឧកញ៉ា អ៊ាន អេឡែន

អ្នកស្រី អ៊ាន អេឡែន ប្រធាននាយកប្រតិបត្តិនៃសណ្ឋាគារ SEN HAN HOTEL និងជាម្ចាស់គម្រោងតាមោក ស៊ីធីលែន ដែលជាក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ និងសាងសង់បុរី។ អ្នកស្រីជាភរិយារបស់លោក យិន សារ៉ាន់ អគ្គនាយករងភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។ អ្នកស្រីក៏មនុស្សមានឥទ្ធិពលមួយរូបក្នុងសមាគមឧកញ៉ាកម្ពុជា ដែលកំពុងកាន់តួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាលផងដែរ។ កន្លងទៅអ្នកស្រីធ្លាប់ទទួលបានផ្ទៃដីបឹងតាមោក ដើម្បីអភិវឌ្ឍន៍គម្រោងមួយឈ្មោះថា តាមោក ស៊ីធីលែន (Tamork City Land) ពីរាជរដ្ឋាភិបាលកម្ពុជា។

៥/ អ្នកឧកញ៉ា ហុង ស៊ួន

អ្នកស្រីជាអគ្គនាយិកាក្រុមហ៊ុន​​ KT PACIFIC GROUP LIMITED ជាក្រុមហ៊ុនអាហរ័ណនីហរ័ណ​ និងក្រុមហ៊ុន BATTAMBANG CONCH CEMENT COMPANY ដែលជារោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅកម្ពុជា។ ក្រៅពីនេះអ្នកស្រីក៏មានមុខជំនួញជាច្រើនផ្សេងទៀតដូចជាសណ្ឋាគារ និងតំបន់សេដ្ឋកិច្ចពិសេស។ អ្នកស្រីបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា ហើយស្វាមីរបស់អ្នកស្រីគឺអ្នកឧកញ៉ាចាស់វស្សា​ ស៊ីវ គង់ទ្រីវ៕