លោក ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះវីដេអូមួយ ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍នឹងអស់សំណើចជា ខ្លាំង មុនពេលលោកចូលបន្ទប់វះកាត់នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។
សូមទស្សនាវីដេអូនោះទាំងអស់គ្នា៖
បច្ចុប្បន្នការវះកាត់ របស់លោកឧញ៉ា បានជោគជ័យហើយ ជាមួយគ្នានោះ លោកឧកញ៉ា បានសរសើរនឹងអរគុណដល់ក្រុមគ្រូពេទ្យដែលបានជួយសង្គ្រោះជីវិតលោកជាជាខ្លាំង។លោក ឧកញ៉ា ម៉ុង ឫទ្ធី បានសរសេរលើផេកផ្លូវការរបស់លោកឧកញ៉ាបែបនេះថា “អរគុណច្រើនខ្លាំងណាស់ ចំពោះសាស្ត្រាចារ្យ មហាបរិញ្ញា គួច ហាច ព្រមទាំងសហការី មន្ទីរពហុព្យាបាល សំពៅមាស ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំអោយរួចចាកផុត ពីសេចក្តីស្លាប់។ លោកមហាបរិញ្ញាមានប្រសាសន៍ថា ពេទ្យគាត់សាងសង់ឡើង សម្រាប់ទទួលប្រជាជនក្រ និងមធ្យម ដែលជិះម៉ូតូឬឡានជជុះទេ អ្នកធំជាងគេ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់គាត់ មានតែឯកឧត្តមហ្នឹងហើយ ខ្ញុំសូមវាយតម្លៃខ្ពស់ ដល់សេវាកម្មក៏ដូចជាសម្ភារឧបករណ៍ពេទ្យ មិនចាញ់បរទេសប៉ុន្មានទេ ។”។




