អ្នកឧកញ៉ា គួច ម៉េងលី សម្ពោធសាលា AIS និង Aii សាខាច្បារអំពៅ ព្រមទាំងសម្ពោធសៀវភៅថ្មី

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បាន​​រៀបចំ​ពិធី​ដាក់សម្ពោធសៀវភៅថ្មី ​ក្រោមចំណងជើងថា «ផ្លូវកាត់»​ ត្រូវបានរៀបចំឡើង ស្របពេលជាមួយគ្នានឹងការប្រកាស ពង្រីកសហគមន៍​សិក្សា​ប្រកប​ដោយក្តី​សោមនស្សរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែល​ជាសញ្ញាណបង្ហាញពីឧត្តមភាពផ្នែកអប់រំនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការបើកសម្ពោធសាខាទី២០ របស់ខ្លួន ដែលជាសក្ខីកម្មនៃការប្តេជ្ញារចិត្តអស់រយៈពេល១៨ឆ្នាំ ក្នុងការ​ប្តេជ្ញារផ្តល់ការអប់រំ​ប្រកបដោយគុណភាព​សម្រាប់​សតវត្សរ៍ទី២១ ជូនដល់អនាគតអ្នកដឹកនាំ​ដ៏មានសមត្ថភាព​របស់​ព្រះរាជាណាចក្រកម្ពុជា។

ដើម្បីអបអរការសម្ពោធសាខាច្បារអំពៅ និងការពង្រីកខ្លួនជាបន្តបន្ទាប់ មជ្ឈមណ្ឌលភាសា Aii ផ្តល់​អាហារូបករណ៍​រហូតដល់៤០% ដល់សិស្សានុសិស្សសម្រាប់វគ្គសិក្សាថ្មីចូលរៀននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ឱកាសដល់អ្នកសិក្សាកាន់តែច្រើន ដើម្បីឱ្យពួកគេទទួល​បានបទពិសោធពីការសិក្សា និងវិធីសាស្រ្តបង្រៀននៅសតវត្សរ៍ទី២១ ដែលប្រកបដោយភាពច្នៃប្រឌិត។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសអប់រំបានចែករំលែកចំណាប់អារម្មណ៍​របស់គាត់ចំពោះ​ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះថា៖ «យើងកំពុងកសាង និងពង្រីកបេសកកម្ម CSR តែមួយរបស់យើងគឺ៖ វប្បធម៌តែមួយ(One Culture) ប្រព័ន្ធតែមួយ(One System) និងកេរ្តិ៍ឈ្មោះតែមួយ(One Reputation)។ តំបន់ច្បារអំពៅ ជាទីតាំងយុទ្ធសាស្ត្រមួយដែលពោរពេញដោយសក្ដានុពលសេដ្ឋកិច្ច។ បេសកកម្មរបស់យើង​នឹងមិនឈប់ត្រឹមនេះទេ គឺទាល់តែយើងសម្រេចបាននូវមហិច្ឆតា​ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព​ជូនដល់ប្រជាជនកម្ពុជាទាំងអស់គ្នា»។

បន្ថែមពីលើសមិទ្ធផលនៃការសម្ពោធសាខាថ្មីរបស់មជ្ឈមណ្ឌលាភាសា Aii និង សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រកាសសម្ពោធការបោះពុម្ពស្នាដៃថ្មីក្រោមចំណងជើងថា «ផ្លូវកាត់»។ នេះគឺជាសៀវភៅទី៩និពន្ធដោយអ្នកឧកញ៉ា ដែលបំផុសគំនិតអប់រំ និងពោរពេញទៅដោយ​ចំណេះដឹង ដែលគ្របដណ្តប់លើប្រធានបទជាច្រើន រួមទាំងការវិនិយោគលើចំណេះដឹង និងជំនាញ ការស្វែង​រកបទពិសោធ ទេពកោសល្យ អាជីវកម្ម ការអភិវឌ្ឍខ្លួន និងការយល់ដឹងអំពី SWOT ជាដើម។ មិនតែប៉ុណ្ណោះ ការបំផុសផ្នត់គំនិតលើយុគឌីជីថល និងគន្លឹះក្នុងការបង្កើតបទពិសោធផ្ទាល់​ សម្រាប់ជីវិតក៏ជាចំណុចសំខាន់​នៅក្នុងសៀវភៅថ្មីនេះផងដែរ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា៖ «ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងផ្តល់ចំណេះដឹងដ៏មានប្រសិទ្ធភាព និងមានប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីជួយឱ្យពួកគេត្រៀមខ្លួន​ ហើយខិតខំប្រឹងប្រែងយ៉ាងសកម្ម​នៅក្នុងដំណើរជីវិតរបស់ពួកគេ និងក្នុងការជួយឱ្យពួកគេមានសមត្ថភាព​កាន់កាប់តួនាទីណាមួយ​នៅក្នុង​សង្គម»។

សៀវភៅ «ផ្លូវកាត់» នឹងមានលក់នៅតាមតូបលក់សៀវភៅ និងបណ្ណាគារទូទាំងប្រទេសកម្ពុជា និងគ្រប់​បណ្ណាគារ អន្តរទ្វីប របស់មជ្ឈមណ្ឌលភាសា Aii និងសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS)។ អ្នកអានក៏អាចទិញ​សៀវភៅ​នេះបានតាមរយៈលេខទូរសព្ទ 099 222 379 ឬ 015 915 613 ឬតាមរយៈគេហទំព័រ www.mjquniversitypress.com/kh

មជ្ឈមណ្ឌលភាសា Aii ផ្តល់ជូននូវកម្មវិធីភាសាដែលពោរពេញដោយឧត្តមភាពដូចជា ភាសាអង់គ្លេស​ជាភាសា​ទីពីរ ភាសាចិនជាភាសាទីពីរ និងភាសាថៃជាភាសាទីពីរ។ កម្មវិធីនីមួយៗត្រូវបានរៀបចំឡើង​សម្រាប់សិស្សា​នុសិស្ស​ដែលអាចជួយគេឱ្យប្រើប្រាស់ជំនាញភាសាបានយ៉ាងស្ទាត់ជំនាញ និងមានប្រសិទ្ធភាពក្នុងវិជ្ជាជីវៈ និង​ការប្រាស្រ័យទាក់ទងសម្រាប់បង្កើនគុណភាពជីវិត។ សកម្មភាពទាំងនេះមានគោលបំណង​ពង្រីកការ​យល់ដឹង​របស់សិស្សានុសិស្សអំពីពិភពលោក ជាមួយនឹងបទពិសោធសិក្សាដ៏ទូលំទូលាយ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតអំពីមជ្ឈមណ្ឌលភាសា Aii ច្បារអំពៅ សូមចូលទៅកាន់គេហទំព័រផ្លូវការ www.chbarampov.aii.edu.kh ។ អ្នកសិក្សាក៏អាចទាក់ទងមជ្ឈមណ្ឌលភាសា Aii តាមរយៈទូរសព្ទលេខ 012 908 487 ឬ 016 678 229 ឬទាក់ទងតាមរយៈអ៊ីម៉ែល [email protected]