កាលប៉ុន្មានថ្ងៃមុនលោក ឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះវីដេអូមួយ ធ្វើឲ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍នឹងអស់សំណើចជាខ្លាំង មុនពេលលោកចូលបន្ទប់វះកាត់នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ វីដេអូមួយនេះ មហាជនបានshare ចែកគ្នាមើល ជាច្រើន ហើយម្នាក់ៗទប់សំណើចមិនបានឡើយ ប្រសិនបានបានទស្សនាវីដេអូនោះ។

ម្សិលមិញនេះ លោកឧកញ៉ា បណ្ឌិត បានសរសេរសុំទោសជាសាធារណៈនៅលើផេកផ្លូវការរបស់លោក ដែលមានខ្លឹមសារទាំងស្រុកដូចនេះថា(ខ្ញុំសូមអភ័យទោសដល់ប្រិយមិត្តយើងទាំងអស់ ចំពោះពាក្យសំដីមិន សមរម្យដែលខ្ញុំបាននិយាយផ្តែផ្តាំ ទៅកាន់ក្រុមគ្រួសារប្រពន្ធកូនមុនពេលចូលបន្ទប់វះកាត់ ដោយគឹតថាភាគរយនៃការរស់នៅបន្តទៀតមានមិនច្រើន និងដើម្បីកុំអោយប្រពន្ធកូនមានការតក់ស្លុតផង ក៏បាននិយាយខុសដោយអចេតនាមិនបានគិតទុកជាមុន បើរនាបបាក់អាចយករនាបមកជួសវិញបាន តែបេីសំដីហួសមានតែសុំទោសដល់ប្រិយមិត្តយើងទាំងអស់គ្នាតែប៉ុណ្ណោះ ខ្ញុំនិយាយនេះជាអ្នកជំងឺដែលមានការភិតភ័យនិងជាលក្ខណៈបុគ្គលផ្ទាល់ខ្លួនទេ ក្នុងនោះផងដែក៏សូមអរគុណដល់ប្រិយមិត្តយើងទាំងអស់គ្នាដែលបានជូនពរដល់រូបខ្ញុំ ពេលនេះខ្ញុំបានធូរស្បើយពីជម្ងឺវិញបន្តិចវិញហើយ ។

