អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប កាលពីពេលថ្មីៗនេះ បានអញ្ជើញទៅផ្តិតរូបភាពបែបគ្រួសារយ៉ាងស្រស់ស្អាត នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។
តាមរយៈរូបភាពដ៏ស្អាតត្រជាក់ភ្នែក ថតដោយក្រុមការងារ One Memory បានបង្ហាញពីវត្តមានដ៏កម្ររបស់អ្នកឧកញ៉ា ភាព ហៀក ព្រមទាំងលោកស្រី លី សុខឆេង អគ្គនាយិកាផ្សារទំនើប ជីប ម៉ុង (Chip Mong Retail) និងស្វាមី គឺលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមទាំងកូនប្រុសស្រីចំនួន ៣រូបទៀតផងដែរ។
រូបភាពអនុស្សាវរីយ៍ទាំងបែបបុរាណនិងសម័យនេះ ត្រូវបានថតឡើងនៅក្នុងតំបន់ប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ និងតំបន់សំខាន់ៗមួយចំនួនទៀតនៃក្រុងសៀមរាប។
សូមទស្សនារូបភាពខាងក្រោម៖
រូបភាព៖ One Memory