ឧកញ៉ា កែវ មុំ អញ្ជើញបើកសម្ពោធជាផ្លូវការ សាខាសមាគមសហគ្រិនស្ត្រីកម្ពុជា ខេត្តរតនគីរី

ជុំវិញ​ឧកញ៉ា

លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា កាលពី​ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ​​បាន​អញ្ជើញសម្ពោធដាក់ឱ្យដំណើរការសមាគមស្ត្រីកម្ពុជា សាខាខេត្តរតនគិរី ​ក្រោម​អធិបតីភាព​លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ញ៉ែម សំអឿន បានសម្តែង​ការសាទរចំពោះការបង្កើតសមាគមស្ត្រីកម្ពុជា សាខាខេត្តរតនគិរី។ លោក​បន្ត​ថា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ជាអង្គការសមាជិកមួយ ​បង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្រោមគំនិត​ផ្តួចផ្តើមរបស់​ក្រសួងកិច្ចការនារី ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ធនាគារពិភពលោក និងសហគ្រិន​ស្ត្រីកម្ពុជាចំនួន១៤រូប។

លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគម​ បាន​មាន​ប្រសាសន៍​ថា​ ការបង្កើតសាខាសមាគមសហគ្រិនស្រ្តី នៅ​​ខេត្តរតនគិរី​​ គឺ​ក្នុងគោលបំណងចងក្រងបណ្តាញរវាងសហគ្រិននារីនៅថ្នាក់កណ្ដាល និងតាមបណ្តាខេត្តនានា​ឱ្យមានទំនាក់ទំនងសហការគ្នាកាន់តែជិតស្និត តាមរយៈសមាជិកសមាគម ក៏​ដូចជា​ រៀនសូត្របទពិសោធន៍​ល្អៗ​ពីសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាជាតិ និងអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពសហគ្រិនស្ត្រី នៅខេត្តរតនគិរី ឱ្យកាន់តែរីកចម្រើន, ផ្សព្វផ្សាយពីផលិតផលក្នុងខេត្តរតនគិរី ទៅទីផ្សារជាតិ និងអន្តរជាតិឱ្យកាន់តែទូលំ​ទូលាយ, កៀរគរធនធានអ្នកវិនិយោគជាតិ និងអន្តរជាតិ មកវិនិយោគនៅខេត្តរតនគិរី, ច្បាមយកឱកាសដើម្បី​កែច្នៃ​ផលិតផលក្នុងស្រុកឱ្យត្រូវនឹងតម្រូវការទីផ្សារ, ជួយបង្កើនសមត្ថភាព និងឱកាសដល់សហគ្រិនជាស្ត្រី​ក្នុងខេត្តរតនគិរី ទាំងអ្នកជាសមាជិក និងមិនមែនជាសមាជិក តាមរយៈសមាគមនេះ និងពង្រឹងភាពខ្លាំងរបស់​ស្រ្តី​ក្នុងខេត្តរតនគិរី។

សមាគម​សហគ្រិន​ស្ត្រីកម្ពុជា ​ជា​អង្គការ​សមាជិក​មួយ​ ដែល​បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ២០១១ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​កិច្ចការ​នារី ដោយ​មាន​កិច្ចគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​សំណាក់​ធនាគារពិភពលោក និង​សហគ្រិនស្ត្រី​កម្ពុជា​ចំនួន ១៤​រូប។ ​សមាគមសហគ្រិនស្ត្រី​កម្ពុជា មាន​គោលបំណង​ជួយ​គាំទ្រ​ឱ្យ​ស្ត្រី​មាន​ការ​រីក​ចម្រើន​ផ្នែក​ធុរកិច្ច តាម​រយៈ​ការ​ផ្តល់​ឱ្យ​ស្ត្រី​នូវ​វេទិកា​ធុរកិច្ច និង​ឱកាស​រៀបចំ​បង្កើត​បណ្តាញ​ស្ត្រី​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ក៏​ដូចជា​គាំទ្រ​ដល់​ការ​បង្កើត​ប្រព័ន្ធ​អេកូសហគ្រិនភាព សម្រាប់​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា៕