អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ត្រូវបានតែងតាំងជា «ឧត្តមទីប្រឹក្សា» ផ្ទាល់គណៈសង្ឃនាយក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទ្រី ភាព និងឧត្តមភរិយា គឺលោកស្រី អ្នកឧកញ៉ា គៀន ស្រីនាង ត្រូវបានសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ឡាយព្រះហស្តលេខា ចេញព្រះរាជប្រកាសនីយប័ត្រតែងតាំងជា «ឧត្តមទីប្រឹក្សា» ផ្ទាល់គណៈសង្ឃ នាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ទ្រី ភាព ព្រមទាំងភរិយា កន្លងមកតែងតែជួយការងារសង្គមជាច្រើន តាមរយៈការផ្ដល់ជាថវិកា ជា រៀងរាល់ឆ្នាំដល់រាជរដ្ឋាភិបាល, កាកបាទក្រហមកម្ពុជា ជាពិសេសនៅពេលប្រទេសកំពុងជួបនៅវិបត្តិកូវិដ-១៩។ អ្នកឧកញ៉ា និងលោកស្រី អ្នកឧកញ៉ា ក៏បានឧបត្ថម្ភទឹកប្រាក់ក៏ដូចជាគ្រឿងឧបភោគបរិភោកជាច្រើនផង។ មិនតែ ប៉ុណ្ណោះ តាមរយៈមុខជំនួញជាច្រើនក្នុងពហុវិស័យរបស់លោក ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ដើម្បី ជួយទ្រទ្រង់ដល់ដង្ហើមសេដ្ឋកិច្ចជាតិ ក៏ដូចជាការផ្តល់ការងារឲ្យប្រជាពលរដ្ឋខ្មែរផងដែរ។

ព្រះធម្មចរិយាវង្សា ពៅ សំអូន

បើតាមព្រះធម្មចរិយាវង្សា ពៅ សំអូន ព្រះរាជាគណៈកិត្តិយស និងជាជំនួយការគណៈសង្ឃនាយក នៃព្រះរាជា ណាចក្រកម្ពុជា មានសង្ឃដីកាប្រាប់ឧកញ៉ាញូស៍ថា ការតែងតាំងអ្នកឧកញ៉ា និងលោកស្រី អ្នកឧកញ៉ា នាពេល នេះ នឹងផ្ដល់ឱកាសឱ្យលោកទាំងពីរ បានចូលរួមចំណែកលើវិស័យពុទ្ធចក្រកាន់តែខ្លាំងខ្លា ដូចជា ក្លាយជាអ្នក ឧបត្ថម្ភព្រះពុទ្ធសាសនា ជាអ្នករក្សាសីលទំនុកបម្រុងព្រះសង្ឃ និងកសាងសមិទ្ធផលផ្សេងៗ ដោយយោងទៅ តាមតម្រូវការចាំបាច់ជាដើម។ ព្រះអង្គមានសង្ឃដីការបន្តថា ការតែងតាំងនូវឋានៈជាឧត្តមទីប្រឹក្សានេះ ក៏ជាការ លើកទឹកចិត្តដល់លោកអ្នក ដែលមានសទ្ធាជឿជាក់ និងមានគុណបំណាច់ចំពោះជាតិនិងសាសនា។

សូមជម្រាបជូនថា អ្នកឧកញ៉ា ទ្រី ភាព គឺជា អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៣។ ក្រុមហ៊ុននេះបានវិនិយោគលើការអភិវឌ្ឍ ដីសម្បទានសេដ្ឋកិច្ច និងដីកម្មសិទ្ធិរបស់ក្រុមហ៊ុន ក្រោមរូបភាពជា ចម្ការដាំកសិ-ឧស្សាហកម្ម កៅស៊ូ ម្រេច តំបន់រមណីយដ្ឋាន សំណង់ និង ផែស្ងួត៕

អត្ថបទ៖ សុកធា