ឧកញ៉ា ឆាយ ស៊ីវលីន៖ ការរៀបចំពិធីបុណ្យអុំទូកឡើងវិញ នឹងជួយជំរុញវិស័យទេសចរណ៍កម្ពុជា

ជុំវិញ​ឧកញ៉ា

លោកស្រី​ឧកញ៉ា ឆាយ ស៊ីវលីន ​​ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា និង​ជា​អ្នកជំនាញ​លើ​វិស័យ​ទេសចរណ៍​មួយ​រូប​យល់ថា ការរៀបចំ​ពិធី​បុណ្យ​អុំទូក​ទ្រង់ទ្រាយ​ធំ​​ឡើង​វិញ​នៅ​​ឆ្នាំ២០២៣​នេះ ជា​រឿង​វិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រោះ​វា​ជា​ឱកាស​សម្រាប់​កម្ពុជាដើម្បី​ផ្សព្វផ្សាយ និង​ជា​ការឆ្លើយតប​ទៅ​នឹង​ព័ត៌មាន​អវិជ្ជមាន​ទាំងឡាយ​អំពី​កម្ពុជា​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ស្រី បាន​​មាន​ប្រសាសន៍​​ដូច្នេះ​ថា៖

​ជាមួយ​គ្នា​នេះ​ លោក​ស្រី​ឧកញ៉ា បាន​បញ្ជាក់​ថា​ សម្រាប់​សមាគម​ទេសច​រណ៍​កម្ពុជា នឹង​ចូលរួម​ជាមួយ​គណៈកម្មាធិកា​រ​រៀបចំ​បុណ្យជាតិ ក្នុង​ការផ្សព្វផ្សាយ​អំពី​ការរៀបចំ​បុណ្យអុំទូក​នេះ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​​ ទៅ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។

ប្រសាសន៍​បន្ថែម​របស់​លោកស្រី​ឧកញ៉ា៖

​គួរ​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ថា​នឹង​រៀបចំ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឱ្យ​គគ្រឹកគគ្រេង​ឡើង​វិញ​ នៅ​ក្នុង​​ឆ្នាំ​២០២៣​នេះ ក្រោយ​ខកខាន​រៀបចំ​ទ្រង់ទ្រាយ​ធំ​អស់​រយៈពេល ​៣​ឆ្នាំ​ជាប់ៗ​គ្នា ចាប់តាំងពី​ឆ្នាំ​២០២០​មក ដោយសារតែ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ និង​ការជាប់​មមាញឹក​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោកស្រី​ឧកញ៉ា ឆាយ ស៊ីវលីន មាន​ស្រុក​កំណើត​នៅ​ក្រុង​សៀមរាប ជាស្ថាបនិក​ក្រុមហ៊ុន CSL Group ​ដែលជា​ម្ចាស់​ក្រុមហ៊ុនទេសចរណ៍ CSL Travel and Tours, ម្ចាស់​សណ្ឋាគារ Kingdom Angkor, ម្ចាស់​សណ្ឋាគារ Lynnaya Angkor Resort and Spa, ម្ចាស់​ភោជនីយដ្ឋាន Palate Angkor និង​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)៕