ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនអ្នកជំនួញ ២រូប ដែលកំពុងប្រកបអាជីវកម្មនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១១០៣ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្តល់គោរមងារ លោក លី គឹមហេង និងលោក ឡាយ ប៊ុនថេត ជា «ឧកញ៉ា»។ លោក លី គឹមហេង ត្រូវបានគេដឹងថា ជាម្ចាស់ក្រុមហ៊ុន គឹមហេង ដែលប្រកបអាជីវកម្មដឹកដីលក់តាមរថយន្តប្រភេទធំៗយីឌុបរាប់សិបគ្រឿង។ រីឯ លោក ឡាយ ប៊ុនថេត ជាម្ចាស់បុរី នគរថ្មី មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល។
លោក លី គឹមហេង និងលោក ឡាយ ប៊ុនថេត ជារឿយៗតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់អាជ្ញាធរមូលដ្ឋាន (រដ្ឋបាលស្រុកអង្គស្នួល) ដូចជាការចូលរួមកាន់បិណ្ឌ និងឧបត្ថម្ភដល់ទូក ង ស្រុកអង្គស្នួល ក្នុងការចូលរួមប្រណាំងទូកក្នុងឱកាសពិធីបុណ្យអុំទូក ព្រមទាំងការបរិច្ចាគជូនកាកបាទក្រហមកម្ពុជាផងដែរ៕


